Thursday, February 7, 2019

រឿង សោភ័ណ្ឌ នឹងប្រកាសសុំទូទាត់បំណុលចាស់ជាមួយ……

អ្នកតាមដានប្រដាល់រៀងរាល់សប្តាហ៍ប្រាកដជាជ្រាបច្បាស់ហើយថា អ្នកលេងគុនខ្មែររហស្សនាមដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ទើបតែរងបរាជ័យក្រោមថ្វីដៃម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឌីស៊ែលឡេក និងត្រូវរាប់ពីសំណាក់អាជ្ញាកណ្តាលរហូតដល់ទៅ ២ដង ។
 
ក្រោយពីរងបរាជ័យនេះភ្លាម សោភ័ណ្ឌ ហាក់ដេកមិនលក់បក់មិនរហើយមិនស្រណុកក្នុងចិត្តសោះ ដោយខ្លួនគ្រោងនឹងប្រកាសសុំសងសឹកកីឡាករថៃនេះម្តងទៀតបន្ទាប់ពីប្រកួតក្នុងព្រឹត្តិការណ៍ Khmer Fight នាបំណាច់ឆ្នាំនេះរួច ។ ក្នុងកំឡុងពេលនេះ សោភ័ណ្ឌ សុំចិត្តបងប្អូនកុំទាន់អាលផ្គូផ្គងកីឡាករថៃរូបនេះជាមួយកីឡាករកម្ពុជាណាផ្សេងអី ព្រោះទុកឱកាសអោយខ្លួនប្រកួតជាមួយគេម្តងទៀតសិន បើលើកទី ២នៅតែចាញ់ចាំរកកីឡាករកម្ពុជាផ្សេងទៀតចុះ ។
បរាជ័យលើកនេះ សោភ័ណ្ឌ ទទួលស្គាល់ថាថៃរូបនេះពិតជាល្អ ហើយក៏មិនចង់មានលេសអីច្រើនដែរ តែខ្លួនបានបញ្ជាក់ថាពិតជាមិនបានហាត់មែនដោយជាប់មើលថែរឳពុក និងមិនមានកម្លាំងពេញទេ ហើយមុនការប្រកួតបានផឹកគោជល់ដល់ទៅ ២កំប៉ុងឯណោះទើបមានកម្លាំងវាយលើកនេះ ។
បើមានឱកាសជួបគ្នាលើកក្រោយម្តងទៀតសិស្សគុនមកពីក្លិបម្កុដរាជសីហ៍រូបនេះក៏មិនទាន់ហ៊ានធានាថាអាចយកឈ្នះ ឌីស៊ែលឡេក បានដែរតែជឿជាក់ថានឹងល្អមើលជាងលើកមុន ព្រោះថាកម្ពស់កីឡាករថៃរូបនេះមិនមានការលំបាកច្រើនក្នុងការវាយទេ ។

មកដឹងក្រុមឡើង និងធ្លាក់ពាន UCL ក្រោយចប់ ៤ពូលយប់មិញ

ការប្រកួត UEFA Champions League បានបញ្ចប់អស់៤ពូលហើយស្មើនឹង ៨គូក្នុងការប្រកួតលើកចុងក្រោយតាមពូលនីមួយៗកាលពីយប់មិញ។ក្រោយបញ្ចប់ពូល A ដល់ C ក្រុមដែលបានឡើងមាន
 
ពូល A៖ លេខ១ Borussia Dortmund និង​ លេខ២ Atletico Madrid
ពូល B៖ លេខ១ Barceona និង​ លេខ២ Tottenham Hotspur
ពូល C៖ លេខ១ Paris Saint Germain និងលេខ២ Liverpool
ពូល D៖ លេខ១ FC Porto និង​លេខ២ Schalke 04

ពូល C៖ លេខ១ Paris Saint Germain និងលេខ២ Liverpool
ពូល D៖ លេខ១ FC Porto និង​លេខ២ Schalke 04
ក្រុមលេខ៣ដែលបានកៅអីទៅលេង Europa League មានដូចជា Galatasaray, Napoli, Club Brugge និងInter Milan។ យប់នេះនឹងមានការប្រកួត៨គូទៀតដើម្បីស្វែងរក៨ក្រុមយកទៅបង្គ្រប់នៅវគ្គ១៦ក្រុមចុងក្រោយ៕

ឱសថធម្មជាតិព្យាបាលជម្ងឺថ្លើម ១០០%

រុក្ខជាតិ៖ វល្លិអង្រ្កេមអង្រ្កម
 ផ្នែកប្រើប្រាស់៖
គេយកឬសនិងដើមមានជាប់ស្លឹក។ គេប្រមូលផលនៅរដូវប្រាង យកល្អនៅពេលមុនចេញផ្កា ប្រើប្រាស់ឬហាលស្ងួត។
 វិធីប្រើប្រាស់៖
ឬស​ ដើម និងស្លឹក ប្រើសម្រាប់ព្យាបាលជម្ងឺថ្លើម ក្អក គ្រុន ផ្តាសាយ និងសម្រួលរសជាតិ ក្នុងរូបមន្តថ្នាំបុរាណច្រើនមុខ។ កម្រិតប្រើប្រចាំថ្ងៃ ៨ទៅ១៦ក្រាម ដាំទឹកផឹក។
គ្រាប់មានជាតិពុល ប្រើសម្រាប់បិតបំពោកជួយផ្សះ និងបំបាត់ការឈឺចាប់ពេលកើតបូស និងស្ទះទឹកដោះ។

វិធីទម្លាក់ព្រូន តាមបែបងាយៗ មិនចាំបាច់ទៅមន្ទីរពេទ្យ

រុក្ខជាតិ៖ ខ្ទឹមស
ផ្នែកប្រើប្រាស់៖
គេប្រើមើមខ្ទឹមសប្រមូលផលនៅរដូវប្រាំង។ គេប្រើមើមស្រស់ ឬសំដិលហាលក្នុងម្លប់រហូតស្ងួតសំបកខាងក្រៅ។
វិធីប្រើប្រាស់៖
 មើមខ្ទឹមសមានប្រសិទ្ធភាពសម្លាប់បាក់តេរី បំបាត់ការចុកចាប់ និងទម្លាក់ព្រូន។គេប្រើព្យាបាលរាគមួលដែលបង្កឡើងដោយបាស៊ី និងអាមីប។ ទឹកល្បាយមានជាតិខ្ទឹមស៥ទៅ១០ភាគរយ ប្រើបាញ់បញ្ចូលគូថ ១០០មល សម្រាប់បំបាត់អៀន និងព្យាបាលរលាកពោះវៀនធំ។ជាតិខ្ទឹមសក្នុងស្រា ២០ភាគរយ សម្រាប់ព្យាបាលក្អក រលាកសួត និងក្អកមាន់។ទឹកល្បាយខ្ទឹមសបាញ់ចូលរន្ធច្រមុះ និងទឹកស្ងោរមើមខ្ទឹម សម្រាប់ព្យាបាលផ្តាសាយរលាកច្រមុះ បំពង់ក។ មើមខ្ទឹមសមានសកម្មភាពកាត់បន្ថយ Cholesterolដូច្នេះអាចព្យាបាលជម្ងឺមានCholesterol ច្រើន និងរឹងស្ទះសរសៃឈាម។

តើអ្នកឈឺសន្លាក់ឆ្អឹងរុាំរៃមែនទេ? សាកល្បងវិធីនេះអ្នកនឹង…..

រុក្ខជាតិ៖ ដើមអណ្តាតគោ
ផ្នែកប្រើប្រាស់៖
គេប្រើរុក្ខជាតិទាំងមូលសំខាន់ឬស។ ប្រមូលផលបានគ្រប់រដូវ ឬសលាងទឹកហាលថ្ងៃ។ រុក្ខ
ជាតិទាំងមូលសំដិលឱ្យស្ងួតក្នុងម្លប់។
វិធីប្រើប្រាស់៖
ឬសមានគុណភាពព្យាបាលរលាកនិងជំនួយស្បូន។ គេប្រើព្យាបាលឈឺសន្លាក់ឆ្អឹង
ចុករោយខ្នង ឈឺឆ្អឹងឆ្អែងឈឺចាប់នៅពេលនោម ធ្លាក់ឈាមក្រោយសម្រាលកូន
និងលំបាកពេលមានរដូវ។កម្រិតប្រើក្នុងមួយថ្ងៃ ៨ទៅ១៦ក្រាម ដាំទឹកផឹកតែមួយមុខ ឬលាយជាមួយរុក្ខជាតិផ្សេងទៀត។
ចំណាំ៖ អ្នកអាចប្រើវិធីនេះបាននៅពេលដែលអ្នកអស់លទ្ធភាព និងគ្មានជម្រើផ្សេង។

អ្នកណាខ្លះចូលចិត្តញ៉ាំម្ទេស? ទាំងនេះជាសារធាតុសំខាន់ៗដែលអ្នកទទួលបានពីផ្លែម្ទេស

ផ្លែម្ទេស មិនត្រឹមតែសម្រាប់ការហូប តែក៏សម្រាប់សុខភាពផងដែរ។ ក្រៅពីនេះគេក៏អាចប្រើប្រាស់ម្ទេសសម្រាប់ធ្វើម្ហូបជាមួយលម្ល ឬ ឆា ផ្សេងៗ ដែលអាចបង្កើនរសជាតិម្ហូបមួយកម្រិតទៀត។ 
ម្យ៉ាងវិញទៀត ផ្លែម្ទេសក៏ជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹមយ៉ាងច្រើនប្រភេទ រាប់តាំងពី វីតាមីន សារធាតុសរសៃ សារធាតុរ៉ែ និងសារធាតុប្រឆាំងជាតិពុលទៀតផង។
ខាងក្រោមនេះជាសារធាតុចិញ្ចឹមមួយចំនួនទទួលបានពីការបរិភោគម្ទេស៖

១. ប្រភពនៃវីតាមីនC
វីតាមីនC មានភាពសកម្មយ៉ាងខ្លាំងជួយបំពេញតួនាទីនៃកោសិកាឈាមសក្នុងការប្រឆាំងនឹងមេរោគទាំងឡាយ។ ជាក់ស្តែងវាជាសារធាតុចិញ្ចឹមដែលមានប្រសិទ្ធភាពបំផុត ប្រឆាំងនឹងជំងឺផ្តាសាយ។

២. ប្រភពនៃវីតាមីនA
វីតាមីនA ត្រូវបានគេរកឃើញថា ជួយរក្សាសុខភាពប្រព័ន្ធដង្ហើម ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបង្ហូរនោម និងជាពិសេសសរីរាង្គភ្នែក។ វីតាមីនA ជាវីតាមីនដ៏សំខាន់មិនអាចខ្វះបានសម្រាប់ប្រឆាំងនឹងការបង្កនៃជំងឺភ្នែកជាពិសេស។

៣. ប្រភពនៃសារធាតុប្រឆាំងរ៉ាឌីកាល់សេរី
សារធាតុពិសេសមួយចំនួនទទួលបានពីផ្លែម្ទេស ត្រូវបានគេសិក្សាឃើញថា វាអាចកំចាត់ និងបញ្ឈប់ការលូតលាស់នៃកោសិកាមហារីកបាន នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់សហព័ន្ធស្រាវជ្រាវជំងឺមហារីកនៃសហរដ្ឋអាមេរិក។ ជាពិសេស អំពើប្រឆាំងទៅលើកោសិកាមហារីកនៃសុដន់ ដែលគេរកឃើញថាកោសិកាមហារីកឈប់លូតលាស់និងរួមតូច។

៤ . សំបូរសារធាតុប៉ូតាស្យូម
អ្នកដឹងទេ ផ្លែម្ទេសសំបូរសារធាតុប៉ូតាស្យូមដែលជាសារធាតុរ៉ែដ៏សំខាន់បំផុត សម្រាប់ទម្លាក់សម្ពាធឈាមឲ្យមកនៅកម្រិតមួយធម្មតា។ ហេតុនេះហើយ សារធាតុប៉ូតាស្យូមអាចជួយសម្រួលដល់ចលនានៃសរសៃឈាម និងបង្កើនលំហូរនៃចរន្តឈាម ដែលសុទ្ធសឹងជាកត្តាយ៉ាងសំខាន់កាត់បន្ថយហានិភ័យនៃជំងឺបេះដូងជាច្រើនមុខ។

៥. ប្រភពនៃសារធាតុដែក
ដំណើរការចាប់យកអុកស៊ីសែននៃកោសិកាគ្រាប់ឈាមក្រហមក្នុងចរន្តឈាមយើង អាចប្រព្រឹត្តទៅធម្មតាបានលុះត្រាមានវត្តមាននៃសារធាតុដែកនៅជាប់នឹងកោសិកាគ្រាប់ឈាម។
កង្វះនៃសារធាតុដែកអាចបណ្តាលឲ្យយើងមានអាការស្លេកស្លាំង ចេះតែហត់អស់កម្លាំង និងងាយឈឺក្បាលវិលមុខ។ នេះក៏ដោយសារកោសិកាយើងត្រូវការអុកស៊ីសែនរាល់វិនាទីដើម្បីទទួលបានដំណើរការដ៏ប្រសើរ។
ដូច្នេះការរួមបញ្ចូលផ្លែម្ទេសក្នុងរបបអាហារប្រចាំថ្ងៃដូចជា សម្ល និងឆា ឬ ញ៉ាំជាមួយអំបិលជ្រលក់គ្រឿងម្ជូរជាដើម នឹងជួយផ្តល់បន្ថែមសារធាតុដែកដ៏សំខាន់សម្រាប់កោសិកាឈាមក្រហម៕

នោមញឹកជាសញ្ញាប្រាប់ថា អ្នកមានជម្ងឺម្យ៉ាង!!!

ជាធម្មតាមនុស្សម្នាក់នោមក្នុងមួយថ្ងៃ​ គឺពី៦​ ទៅ​ ៨ដង​។​ តែបេីអ្នកមានអាការៈនោមញឹកលេីសពីចន្លោះខាងលេីនេះ​ នោះមុខជាមានបញ្ហាអ្វីហេីយ។ ចំពោះកត្តាមួយចំនួនដែលនាំអោយអ្នកនោមញឹកលេីសពីធម្មតាដូចដែលបានរៀបរាប់ខាងលេី​ គឺមកពីអ្នកញ៉ាំទឹក​ច្រេីនលេីសកម្រឹតពេក​ ឫក៏ភេសជ្ជៈផ្សេងៗទៀតដែលមានជាតិកាហ្វេអុីន​ ជាតិអាកុល​ អាចមកពីការញ៉ាំថ្នាំផងដែរ​ ឫមានផ្ទៃពោះជាដេីម។ ល។ វាគឺជារោគសញ្ញាវិជ្ជមានធម្មតាទេសម្រាប់មនុស្សទូទៅ។
តែបើចំពោះរោគសញ្ញាអវិជ្ជមានមួយចំនួនទៀត​ ដែលអ្នកគួរតែចាប់អារម្មណ៍​ និងយកចិត្តទុកដាក់នោះគឺ រោគសញ្ញាសុខភាព​។​ ពីព្រោះការនោមច្រេីនដង​ ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពអ្នកដែរ។

ដូចនេះបេីសិនជាអ្នកមានអាការៈនោមញឹកលេីសពី៦-៨ដង​ក្នុងមួយថ្ងៃ​ នោះគឺអាចបណ្ដាលមកពីកត្តាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរដែលមានដូចជា៖
-បញ្ហាតម្រង់នោម​
-បញ្ហាប្លោកនោម​ដែលអាចឈានដល់ដំណាក់កាលមហារីក
-បញ្ហាត្រង់ក្រពេញប្រូស្តាត
-បញ្ហាបេះដូង
-ហេីមជេីង
-ខូចបំពង់នោម​ជាដេីម។
ដូចនេះបេីអ្នករកឃេីញថាអ្នកនោមញឹកលេីសពីធម្មតា​ ឬលេីសពីចន្លោះពី៦ទៅ៨ដងក្នុងមួយថ្ងៃ​ និងមានអារម្មណ៏ថាមិនស្រួលត្រង់កន្លែងណាមួយ​ អ្នកត្រូវតែប្រញាប់ជួបគ្រូពេទ្យភ្លាមដេីម្បីផ្ដល់នូវការប្រឹក្សា។ បញ្ហាខាងលេីនេះនឹងអាចប្រែទៅជាល្អប្រសេីរវិញ​ ប្រសិនបេីអ្នកដឹងមុន​ និងប្រញាប់ព្យាបាលអោយបានទាន់ពេលវេលា​ ជាជាងអោយជំងឺនេះកាន់តែរាលដាលដល់ផ្នែកផ្សេងៗទៀតនៃរាងកាយអ្នក៕