កណ្តាល ៖ រថយន្តដឹកឈើប្រណិត២គ្រឿងទៀតហើយត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាលសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកពញាឮ បង្ក្រាបនៅវេលាម៉ោង២និង៤នាទី ឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខសាលាស្រុកមុខកំពូលស្ថិតនៅភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ លី សុជាតិ នាយការិយាល័យប្រឆាំងបទល្មើសខេត្តកណ្តាលបានឲ្យដឹងថាក្នុងប្រតិបត្តិការបង្ក្រាបអនុផលព្រៃឈើខាងលើដោយមានទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលតែងតែយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសដែលកើតនិងដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋបានល្អគ្រប់មជ្ឈដ្ឋាន។
លោកនាយការិយាល័យបន្តថាឈើប្រណិតដែលកម្លាំងបង្ក្រាបខាងលើគឺទុច្ចរិតដឹកពីខេត្តផ្សេងគោលបំណងចូលមកដាក់តាមដេប៉ូនានានៅក្នុងរាជធានីភ្នំពេញ ដោយធ្វើដំណើរឆ្លងកាត់ខេត្តកណ្តាល។
លោកបានបន្ថែមថាឈើប្រណិតទាំងនោះត្រូវក្រុមឈ្មួញឧក្រិដបងដឹកតាមរថយន្តសាំយ៉ុងបង្កប់ជាមួយផ្លែចេក។
បច្ចុប្បន្នវត្ថុតាងកម្លាំងជំនាញបានយកមករក្សានៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលនិងបន្តមកស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តរចាត់ការទៅតាមនិតិវិធីច្បាប់។
សូមរំឮកថាៈ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាលបានបង្ក្រាបរថយន្តដឹកឈើប្រណិតមួយគ្រឿងក្នុងចំណោតរថយន្តដឹកឈើ៥គ្រឿងដែលធ្វើចរាចរណ៍តាមណ្តោយផ្លូវជាតិលេខ៦A នៅចំណុចភូមិថ្មី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា មុនពេលចុះបង្ក្រាបរថយន្តដឹកបទល្មើសព្រៃឈើខាងលើមានប្រជាពលរដ្ឋល្អរាយការណ៍មកថាមានរថយន្តប្រភេទសាំយ៉ុងដឹកបទល្មើសអនុផលព្រៃឈើជាច្រើនគ្រឿងចេញពីខេត្តកំពង់ធំចូលមកទីក្រុងភ្នំពេញដោយឆ្លងកាត់ស្រុកពញាឮ ខេត្តកណ្តាលតាមផ្លូវជាតិលេខ៦A។
បន្ទាបពីទទួលបានព័ត៌មានភ្លាមៗលោកស្នងការបានដាក់បញ្ជាទៅលោកប្រធានការិយាល័យជំនាញដឹកនាំកម្លាំងចុះបង្ក្រាបនិងដកហូតរថយន្តល្មើសបានមួយគ្រឿងហើយ រថយន្ត ៤គ្រឿង បើករថយន្តវ៉ាគៀរគេចពីការឃាត់របស់សមត្ថកិច្ចបាត់ទៅ ប៉ុន្តែក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញឃាត់បានតែរថយន្ត ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។
លោកវរសេនីយ៍ទោ លី សុជាតិ នាយការិយាល័យប្រឆាំងបទល្មើសខេត្តកណ្តាលបានឲ្យដឹងថារថយន្ត៤គ្រឿងផ្សេងទៀតបានបើករត់ចូលដេប៉ូឈើមួយកន្លែងឈ្មោះ ស្រីសរ ដែលមានទីតាំងនៅក្បែរគល់ស្ពានលីយ៉ុងផាត់ ខណ្ឌព្រែកព្នៅ ៕

0 comments:
Post a Comment