Showing posts with label សុខភាព. Show all posts
Showing posts with label សុខភាព. Show all posts

Thursday, February 7, 2019

ឱសថធម្មជាតិព្យាបាលជម្ងឺថ្លើម ១០០%

រុក្ខជាតិ៖ វល្លិអង្រ្កេមអង្រ្កម
 ផ្នែកប្រើប្រាស់៖
គេយកឬសនិងដើមមានជាប់ស្លឹក។ គេប្រមូលផលនៅរដូវប្រាង យកល្អនៅពេលមុនចេញផ្កា ប្រើប្រាស់ឬហាលស្ងួត។
 វិធីប្រើប្រាស់៖
ឬស​ ដើម និងស្លឹក ប្រើសម្រាប់ព្យាបាលជម្ងឺថ្លើម ក្អក គ្រុន ផ្តាសាយ និងសម្រួលរសជាតិ ក្នុងរូបមន្តថ្នាំបុរាណច្រើនមុខ។ កម្រិតប្រើប្រចាំថ្ងៃ ៨ទៅ១៦ក្រាម ដាំទឹកផឹក។
គ្រាប់មានជាតិពុល ប្រើសម្រាប់បិតបំពោកជួយផ្សះ និងបំបាត់ការឈឺចាប់ពេលកើតបូស និងស្ទះទឹកដោះ។

វិធីទម្លាក់ព្រូន តាមបែបងាយៗ មិនចាំបាច់ទៅមន្ទីរពេទ្យ

រុក្ខជាតិ៖ ខ្ទឹមស
ផ្នែកប្រើប្រាស់៖
គេប្រើមើមខ្ទឹមសប្រមូលផលនៅរដូវប្រាំង។ គេប្រើមើមស្រស់ ឬសំដិលហាលក្នុងម្លប់រហូតស្ងួតសំបកខាងក្រៅ។
វិធីប្រើប្រាស់៖
 មើមខ្ទឹមសមានប្រសិទ្ធភាពសម្លាប់បាក់តេរី បំបាត់ការចុកចាប់ និងទម្លាក់ព្រូន។គេប្រើព្យាបាលរាគមួលដែលបង្កឡើងដោយបាស៊ី និងអាមីប។ ទឹកល្បាយមានជាតិខ្ទឹមស៥ទៅ១០ភាគរយ ប្រើបាញ់បញ្ចូលគូថ ១០០មល សម្រាប់បំបាត់អៀន និងព្យាបាលរលាកពោះវៀនធំ។ជាតិខ្ទឹមសក្នុងស្រា ២០ភាគរយ សម្រាប់ព្យាបាលក្អក រលាកសួត និងក្អកមាន់។ទឹកល្បាយខ្ទឹមសបាញ់ចូលរន្ធច្រមុះ និងទឹកស្ងោរមើមខ្ទឹម សម្រាប់ព្យាបាលផ្តាសាយរលាកច្រមុះ បំពង់ក។ មើមខ្ទឹមសមានសកម្មភាពកាត់បន្ថយ Cholesterolដូច្នេះអាចព្យាបាលជម្ងឺមានCholesterol ច្រើន និងរឹងស្ទះសរសៃឈាម។

តើអ្នកឈឺសន្លាក់ឆ្អឹងរុាំរៃមែនទេ? សាកល្បងវិធីនេះអ្នកនឹង…..

រុក្ខជាតិ៖ ដើមអណ្តាតគោ
ផ្នែកប្រើប្រាស់៖
គេប្រើរុក្ខជាតិទាំងមូលសំខាន់ឬស។ ប្រមូលផលបានគ្រប់រដូវ ឬសលាងទឹកហាលថ្ងៃ។ រុក្ខ
ជាតិទាំងមូលសំដិលឱ្យស្ងួតក្នុងម្លប់។
វិធីប្រើប្រាស់៖
ឬសមានគុណភាពព្យាបាលរលាកនិងជំនួយស្បូន។ គេប្រើព្យាបាលឈឺសន្លាក់ឆ្អឹង
ចុករោយខ្នង ឈឺឆ្អឹងឆ្អែងឈឺចាប់នៅពេលនោម ធ្លាក់ឈាមក្រោយសម្រាលកូន
និងលំបាកពេលមានរដូវ។កម្រិតប្រើក្នុងមួយថ្ងៃ ៨ទៅ១៦ក្រាម ដាំទឹកផឹកតែមួយមុខ ឬលាយជាមួយរុក្ខជាតិផ្សេងទៀត។
ចំណាំ៖ អ្នកអាចប្រើវិធីនេះបាននៅពេលដែលអ្នកអស់លទ្ធភាព និងគ្មានជម្រើផ្សេង។

អ្នកណាខ្លះចូលចិត្តញ៉ាំម្ទេស? ទាំងនេះជាសារធាតុសំខាន់ៗដែលអ្នកទទួលបានពីផ្លែម្ទេស

ផ្លែម្ទេស មិនត្រឹមតែសម្រាប់ការហូប តែក៏សម្រាប់សុខភាពផងដែរ។ ក្រៅពីនេះគេក៏អាចប្រើប្រាស់ម្ទេសសម្រាប់ធ្វើម្ហូបជាមួយលម្ល ឬ ឆា ផ្សេងៗ ដែលអាចបង្កើនរសជាតិម្ហូបមួយកម្រិតទៀត។ 
ម្យ៉ាងវិញទៀត ផ្លែម្ទេសក៏ជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹមយ៉ាងច្រើនប្រភេទ រាប់តាំងពី វីតាមីន សារធាតុសរសៃ សារធាតុរ៉ែ និងសារធាតុប្រឆាំងជាតិពុលទៀតផង។
ខាងក្រោមនេះជាសារធាតុចិញ្ចឹមមួយចំនួនទទួលបានពីការបរិភោគម្ទេស៖

១. ប្រភពនៃវីតាមីនC
វីតាមីនC មានភាពសកម្មយ៉ាងខ្លាំងជួយបំពេញតួនាទីនៃកោសិកាឈាមសក្នុងការប្រឆាំងនឹងមេរោគទាំងឡាយ។ ជាក់ស្តែងវាជាសារធាតុចិញ្ចឹមដែលមានប្រសិទ្ធភាពបំផុត ប្រឆាំងនឹងជំងឺផ្តាសាយ។

២. ប្រភពនៃវីតាមីនA
វីតាមីនA ត្រូវបានគេរកឃើញថា ជួយរក្សាសុខភាពប្រព័ន្ធដង្ហើម ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបង្ហូរនោម និងជាពិសេសសរីរាង្គភ្នែក។ វីតាមីនA ជាវីតាមីនដ៏សំខាន់មិនអាចខ្វះបានសម្រាប់ប្រឆាំងនឹងការបង្កនៃជំងឺភ្នែកជាពិសេស។

៣. ប្រភពនៃសារធាតុប្រឆាំងរ៉ាឌីកាល់សេរី
សារធាតុពិសេសមួយចំនួនទទួលបានពីផ្លែម្ទេស ត្រូវបានគេសិក្សាឃើញថា វាអាចកំចាត់ និងបញ្ឈប់ការលូតលាស់នៃកោសិកាមហារីកបាន នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់សហព័ន្ធស្រាវជ្រាវជំងឺមហារីកនៃសហរដ្ឋអាមេរិក។ ជាពិសេស អំពើប្រឆាំងទៅលើកោសិកាមហារីកនៃសុដន់ ដែលគេរកឃើញថាកោសិកាមហារីកឈប់លូតលាស់និងរួមតូច។

៤ . សំបូរសារធាតុប៉ូតាស្យូម
អ្នកដឹងទេ ផ្លែម្ទេសសំបូរសារធាតុប៉ូតាស្យូមដែលជាសារធាតុរ៉ែដ៏សំខាន់បំផុត សម្រាប់ទម្លាក់សម្ពាធឈាមឲ្យមកនៅកម្រិតមួយធម្មតា។ ហេតុនេះហើយ សារធាតុប៉ូតាស្យូមអាចជួយសម្រួលដល់ចលនានៃសរសៃឈាម និងបង្កើនលំហូរនៃចរន្តឈាម ដែលសុទ្ធសឹងជាកត្តាយ៉ាងសំខាន់កាត់បន្ថយហានិភ័យនៃជំងឺបេះដូងជាច្រើនមុខ។

៥. ប្រភពនៃសារធាតុដែក
ដំណើរការចាប់យកអុកស៊ីសែននៃកោសិកាគ្រាប់ឈាមក្រហមក្នុងចរន្តឈាមយើង អាចប្រព្រឹត្តទៅធម្មតាបានលុះត្រាមានវត្តមាននៃសារធាតុដែកនៅជាប់នឹងកោសិកាគ្រាប់ឈាម។
កង្វះនៃសារធាតុដែកអាចបណ្តាលឲ្យយើងមានអាការស្លេកស្លាំង ចេះតែហត់អស់កម្លាំង និងងាយឈឺក្បាលវិលមុខ។ នេះក៏ដោយសារកោសិកាយើងត្រូវការអុកស៊ីសែនរាល់វិនាទីដើម្បីទទួលបានដំណើរការដ៏ប្រសើរ។
ដូច្នេះការរួមបញ្ចូលផ្លែម្ទេសក្នុងរបបអាហារប្រចាំថ្ងៃដូចជា សម្ល និងឆា ឬ ញ៉ាំជាមួយអំបិលជ្រលក់គ្រឿងម្ជូរជាដើម នឹងជួយផ្តល់បន្ថែមសារធាតុដែកដ៏សំខាន់សម្រាប់កោសិកាឈាមក្រហម៕

នោមញឹកជាសញ្ញាប្រាប់ថា អ្នកមានជម្ងឺម្យ៉ាង!!!

ជាធម្មតាមនុស្សម្នាក់នោមក្នុងមួយថ្ងៃ​ គឺពី៦​ ទៅ​ ៨ដង​។​ តែបេីអ្នកមានអាការៈនោមញឹកលេីសពីចន្លោះខាងលេីនេះ​ នោះមុខជាមានបញ្ហាអ្វីហេីយ។ ចំពោះកត្តាមួយចំនួនដែលនាំអោយអ្នកនោមញឹកលេីសពីធម្មតាដូចដែលបានរៀបរាប់ខាងលេី​ គឺមកពីអ្នកញ៉ាំទឹក​ច្រេីនលេីសកម្រឹតពេក​ ឫក៏ភេសជ្ជៈផ្សេងៗទៀតដែលមានជាតិកាហ្វេអុីន​ ជាតិអាកុល​ អាចមកពីការញ៉ាំថ្នាំផងដែរ​ ឫមានផ្ទៃពោះជាដេីម។ ល។ វាគឺជារោគសញ្ញាវិជ្ជមានធម្មតាទេសម្រាប់មនុស្សទូទៅ។
តែបើចំពោះរោគសញ្ញាអវិជ្ជមានមួយចំនួនទៀត​ ដែលអ្នកគួរតែចាប់អារម្មណ៍​ និងយកចិត្តទុកដាក់នោះគឺ រោគសញ្ញាសុខភាព​។​ ពីព្រោះការនោមច្រេីនដង​ ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពអ្នកដែរ។

ដូចនេះបេីសិនជាអ្នកមានអាការៈនោមញឹកលេីសពី៦-៨ដង​ក្នុងមួយថ្ងៃ​ នោះគឺអាចបណ្ដាលមកពីកត្តាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរដែលមានដូចជា៖
-បញ្ហាតម្រង់នោម​
-បញ្ហាប្លោកនោម​ដែលអាចឈានដល់ដំណាក់កាលមហារីក
-បញ្ហាត្រង់ក្រពេញប្រូស្តាត
-បញ្ហាបេះដូង
-ហេីមជេីង
-ខូចបំពង់នោម​ជាដេីម។
ដូចនេះបេីអ្នករកឃេីញថាអ្នកនោមញឹកលេីសពីធម្មតា​ ឬលេីសពីចន្លោះពី៦ទៅ៨ដងក្នុងមួយថ្ងៃ​ និងមានអារម្មណ៏ថាមិនស្រួលត្រង់កន្លែងណាមួយ​ អ្នកត្រូវតែប្រញាប់ជួបគ្រូពេទ្យភ្លាមដេីម្បីផ្ដល់នូវការប្រឹក្សា។ បញ្ហាខាងលេីនេះនឹងអាចប្រែទៅជាល្អប្រសេីរវិញ​ ប្រសិនបេីអ្នកដឹងមុន​ និងប្រញាប់ព្យាបាលអោយបានទាន់ពេលវេលា​ ជាជាងអោយជំងឺនេះកាន់តែរាលដាលដល់ផ្នែកផ្សេងៗទៀតនៃរាងកាយអ្នក៕

ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!

លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងក្នុងឱកាសបើកវះកាត់ជំងឺ គ-ថ្លង់ជាផ្លូវការថា ការវះកាត់អ្នកជំងឺគ-ថ្លង់នេះ ទើបតែមានជាលើកដំបូងតែប៉ុណ្ណោះនៅកម្ពុជា សម្រាប់ប្រសិទ្ធិភាពវិញ ធានាថា អាចស្ដាប់ និងនិយាយបានដូចមនុស្សធម្មតា រីឯតម្លៃគឺថោកជាងនៅក្រៅប្រទេស រហូតដល់តែបីដង ដូចនេះបងប្អូនប្រជាពលរដ្ឋយើង ដែលមានសមាជិក គ-ថ្លង់ នឹងទទួលបានឱកាសល្អសម្រាប់ពួកគាត់ហើយ ។
នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងបន្ដថា «ជាក់ស្ដែងនៅថ្ងៃទី១៦-១៧ ខែតុលាម្សិលមិញនេះ មន្ទីរពេទ្យយើង សហការជាមួយក្រុមគ្រូពេទ្យកូរ៉េ ធ្វើការវះកាត់ ដល់កុមារ គ-ថ្លង់ចំនួន៤នាក់ ដោយឥតគិតថ្លៃផងដែរ សម្រាប់ប្រសិទ្ធិភាពក្រោយពេលវះកាត់វិញ គឺបានធ្វើឲ្យឪពុកម្ដាយ និងគ្រួសារ របស់កុមារទាំង៤នាក់នោះ ត្រេកអរយ៉ាងខ្លាំង ពេលឃើញកូនគាត់អាចស្ដាប់បាន នឹងអាចឈាននិយាយបាន ក្នុងពេលឆាប់ៗខាងមុខនេះ»។

លោកសាស្ដ្រាបន្ដថា បន្ទាប់ពីធ្វើការវះកាត់ហើយ គាត់អាចស្ដាប់ តែចំពោះការនិយាយមិនទាន់បាននោះទេ ព្រោះគាត់មិនធ្លាប់និយាយ ចឹងគាត់ក្រលាស់អណ្ដាតមិនទាន់ បាន ដូចនេះបន្ទាប់ពីវះកាត់ហើយ យើងនឹងបញ្ជូនគាត់ទៅដាក់សាលារៀន គ-ថ្លង់ ដើម្បីឲ្យគ្រូជួយបង្រៀនក្រលាស់អណ្ដាតបន្ដិចម្ដង រហូតដល់និយាយបានដូចមនុស្សទូទៅ ដោយប្រើប្រាស់ពេលក្រលាស់និយាយ យ៉ាងយូរបំផុត៦ខែ ទៅតាមការហាត់រៀន។
បន្ទាប់ពីមានការសហការគ្នា រវាងមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យជំនាញពីប្រទេសកូរ៉េ បានធ្វើការវះកាត់ អ្នកជំងឺគ-ថ្លង់ចំនួន៤នាក់ ដែលប្រើប្រាស់ជាមួយម៉ាស៊ីនទំនើប របស់ប្រទេសអូទ្រីស ទទួលបានជោគជ័យ១០០% នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៨ ។
លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងក្នុងឱកាសបើកវះកាត់ជំងឺ គ-ថ្លង់ជាផ្លូវការថា ការវះកាត់អ្នកជំងឺគ-ថ្លង់នេះ ទើបតែមានជាលើកដំបូងតែប៉ុណ្ណោះនៅកម្ពុជា សម្រាប់ប្រសិទ្ធិភាពវិញ ធានាថា អាចស្ដាប់ និងនិយាយបានដូចមនុស្សធម្មតា រីឯតម្លៃគឺថោកជាងនៅក្រៅប្រទេស រហូតដល់តែបីដង ដូចនេះបងប្អូនប្រជាពលរដ្ឋយើង ដែលមានសមាជិក គ-ថ្លង់ នឹងទទួលបានឱកាសល្អសម្រាប់ពួកគាត់ហើយ ។
នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងបន្ដថា «ជាក់ស្ដែងនៅថ្ងៃទី១៦-១៧ ខែតុលាម្សិលមិញនេះ មន្ទីរពេទ្យយើង សហការជាមួយក្រុមគ្រូពេទ្យកូរ៉េ ធ្វើការវះកាត់ ដល់កុមារ គ-ថ្លង់ចំនួន៤នាក់ ដោយឥតគិតថ្លៃផងដែរ សម្រាប់ប្រសិទ្ធិភាពក្រោយពេលវះកាត់វិញ គឺបានធ្វើឲ្យឪពុកម្ដាយ និងគ្រួសារ របស់កុមារទាំង៤នាក់នោះ ត្រេកអរយ៉ាងខ្លាំង ពេលឃើញកូនគាត់អាចស្ដាប់បាន នឹងអាចឈាននិយាយបាន ក្នុងពេលឆាប់ៗខាងមុខនេះ»។លោកសាស្ដ្រាបន្ដថា បន្ទាប់ពីធ្វើការវះកាត់ហើយ គាត់អាចស្ដាប់ តែចំពោះការនិយាយមិនទាន់បាននោះទេ ព្រោះគាត់មិនធ្លាប់និយាយ ចឹងគាត់ក្រលាស់អណ្ដាតមិនទាន់ បាន ដូចនេះបន្ទាប់ពីវះកាត់ហើយ យើងនឹងបញ្ជូនគាត់ទៅដាក់សាលារៀន គ-ថ្លង់ ដើម្បីឲ្យគ្រូជួយបង្រៀនក្រលាស់អណ្ដាតបន្ដិចម្ដង រហូតដល់និយាយបានដូចមនុស្សទូទៅ ដោយប្រើប្រាស់ពេលក្រលាស់និយាយ យ៉ាងយូរបំផុត៦ខែ ទៅតាមការហាត់រៀន។

លោកសាស្ត្រាចារ្យ លូ លីឃាង បន្ដទៀតថា «កុមារដែលមានជំងឺគ-ថ្លង់ អាចបង្រៀនឆាប់ចេះនិយាយ ជាងមនុស្សចាស់ ដោយសារតែកុមារងាយស្រួលហាត់ពុតសំលេង ផ្ទុយពីមនុស្សចាស់ ដែលមានជំងឺគ-ថ្លង់ ត្រូវការពេលវេលាយូរក្នុងការហាត់ពុតអណ្តាត។
ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ញាតិមានជំងឺគ -ថ្លង់ ត្រូវមកកាន់មន្ទីរពេទ្យព្រះអង្គឌួង ដើម្បីធ្វើការវះកាត់ឲ្យស្ដាប់ និងនិយាយបាន ដូចមនុស្សទូទៅ ក្នុងរយៈពេលខ្លី និងទទួលជោគជ័យ១០០% ។នេះជាឱកាសនៃក្ដីសង្ឃឹមរបស់គ្រួសារ និងអ្នកជំងឺផ្ទាល់ ហើយនេះក៏ជាសេចក្ដីសប្បាយរីករាយ ដែលក្រុមគ្រូពេទ្យកម្ពុជា បានខិតខំ និងទទួលបានជោគជ័យក្នុងការជួយព្យាបាលប្រជាពលរដ្ឋយើង បានស្គាល់រសជាតិជីវិតថ្មីមួយផងដែរ ៕

នារីស្រស់ស្អាតម្នាក់មានបញ្ហារលាកភ្នែកធ្ងន់ធ្ងរ ដោយសារតែការពាក់ Contact Lens នៅពេល Make Up

សូមចែករំលែចំពោះអ្នកចូលចិត្តពាក់ contact lens ទាំងឡាយដែលចង់ស្អាតឆើតឆាយ ដោយមិនបានគិតពីលទ្ធផល សម័យគីមីជឿនលឿន អ្នកគ្រប់គ្នាដឹងច្បាស់ណាស់ ទាំងរបស់ញាំ និងសំភារ:ប្រើប្រាស់ ទោះជារបស់ថ្លៃក៏មិនប្រាកដថាសុវត្ថិភាពចំពោះសុខភាពដែរ។
កែវភ្នែកធម្មជាតិរបស់យើងមិនមានលក់នៅទីផ្សារទេ ទោះមានលុយក្រាលពេញដីក៏មិនអាចទិញគ្រប់យ៉ាងអោយត្រឡប់មកដូចដើមដែរ បើស្រលាញ់កែវភ្នែក ចង់មើលឃើញមនុស្សដែលយើងស្រលាញ់បានយូរ សូមឈប់ប្រើប្រាស់ contact lens ទៅ បើមិនចាំបាច់ ពិសេសមនុស្សស្រីដែលចូលចិត្តmake up តែងពាក់វាពេលមានកម្មវិធីម្ដងៗ វាមិនស្អាតអស្ចារ្យអីត្រឹមពាក់បន្ថែម contact lens នឹងទេ ហេតុអីត្រូវយកកែវភ្នែកដ៏ល្អរបស់យើងដូរជាមួយនឹងភាពឆើយឆាយ ល្អបានតែមួយភ្លែត ហើយបានមកវិញគឺភាពពិការមើលអ្វីលែងឃើញដូចគេនា សួរថាពិបាកទេ? បើងងឹតភ្នែក មើលលែងឃើញពិភពលោកនេះ តើអ្នកនឹងធ្វើយ៉ាងណា? ឬ ត្រូវអោយគេដឹកដៃពេញមួយជីវិត?
ជាក់ស្ដែងដូចរូបខាងក្រោម ប្អូនរបស់ខ្ញុំ គាត់ចូលចិត្តពាក់ contact lens ពេលmake up ទៅកម្មវិធីណាស់ រាល់ដងមិនអីនោះទេ តែថ្ងៃនេះជួបហើយ គាត់កំពង់រលាកភ្នែកកំរឹតធ្ងន់ដែល បណ្ដាលមកពីពាក់ contact lens ត្រឹមត្រឹមតែ 2-3h ទើបធ្វើអោយរលាក បន្ទាប់ពីគាត់បានដោះចេញ ក្រោយពេលត្រឡប់មកពីកម្មវិធីវិញ នាពេលយប់គាត់មានអាការ:មិនសូវឈឺប៉ុន្មានទេ លុះព្រឹកចាប់ផ្ដើមធ្វើទុក្ខខ្លាំង បន្ទាប់ពីគាត់បន្ថែមការសំលឹងមើលកុំព្យូទ័រ (ពេលធ្វើការ) រឹតតែឈឺភ្នែកខ្លាំង រហូតកម្រើកភ្នែកលែងបាន មើលអីក៏មិនឃើញ។
មកដល់ពេលនេះ គាត់ទទួលបានការព្យាបាលរួចហើយ តែនៅមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ។

ជិត​៤៥០​សាលារៀន ត្រូវ​បិទទ្វារ ខ្យល់ពុល​កំពុង​គ្រប់​ដណ្ដប់​ទីក្រុង​បាងកកដោយសារតែ………

ថៃ ៖ ផ្សែង​ពុល​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​ក្រុង​បាងកក​ចេញ​បទបញ្ជា​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​បិទ​សាលារៀន​ ៤៣៧ កន្លែង កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​អាជ្ញាធរ​ព្យាយាម​គ្រប់គ្រង​វិបត្តិ​ការ​បំពុល​មួយ ដែល​បាន​ជំរុញ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។
ក្រុង​បាងកក ជា​រាជធានី​របស់​ប្រទេស​ថៃ ត្រូវ​បាន​គ្របដណ្ដប់​ដោយ​អ័ព្ទ​ដ៏​ក្រាស់​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ដោយ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស ។ ដោយសារ​តែ​វិបត្តិ​នេះ​កើតឡើង​រយៈពេល​យូរ​បែប​នេះ​ហើយ ទើប​មាន​ផ្ទុះ​ជា​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ថៃ ទៅ​កាន់​រដ្ឋាភិបាល​តាម​បណ្តាញ​សង្គម ។