រុក្ខជាតិ៖ ខ្ទឹមស
ផ្នែកប្រើប្រាស់៖
គេប្រើមើមខ្ទឹមសប្រមូលផលនៅរដូវប្រាំង។ គេប្រើមើមស្រស់ ឬសំដិលហាលក្នុងម្លប់រហូតស្ងួតសំបកខាងក្រៅ។
វិធីប្រើប្រាស់៖
មើមខ្ទឹមសមានប្រសិទ្ធភាពសម្លាប់បាក់តេរី បំបាត់ការចុកចាប់ និងទម្លាក់ព្រូន។គេប្រើព្យាបាលរាគមួលដែលបង្កឡើងដោយបាស៊ី និងអាមីប។ ទឹកល្បាយមានជាតិខ្ទឹមស៥ទៅ១០ភាគរយ ប្រើបាញ់បញ្ចូលគូថ ១០០មល សម្រាប់បំបាត់អៀន និងព្យាបាលរលាកពោះវៀនធំ។ជាតិខ្ទឹមសក្នុងស្រា ២០ភាគរយ សម្រាប់ព្យាបាលក្អក រលាកសួត និងក្អកមាន់។ទឹកល្បាយខ្ទឹមសបាញ់ចូលរន្ធច្រមុះ និងទឹកស្ងោរមើមខ្ទឹម សម្រាប់ព្យាបាលផ្តាសាយរលាកច្រមុះ បំពង់ក។ មើមខ្ទឹមសមានសកម្មភាពកាត់បន្ថយ Cholesterolដូច្នេះអាចព្យាបាលជម្ងឺមានCholesterol ច្រើន និងរឹងស្ទះសរសៃឈាម។
0 comments:
Post a Comment