Thursday, February 7, 2019

រឿង សោភ័ណ្ឌ នឹងប្រកាសសុំទូទាត់បំណុលចាស់ជាមួយ……

 
អ្នកតាមដានប្រដាល់រៀងរាល់សប្តាហ៍ប្រាកដជាជ្រាបច្បាស់ហើយថា អ្នកលេងគុនខ្មែររហស្សនាមដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ទើបតែរងបរាជ័យក្រោមថ្វីដៃម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឌីស៊ែលឡេក និងត្រូវរាប់ពីសំណាក់អាជ្ញាកណ្តាលរហូតដល់ទៅ ២ដង ។
 
ក្រោយពីរងបរាជ័យនេះភ្លាម សោភ័ណ្ឌ ហាក់ដេកមិនលក់បក់មិនរហើយមិនស្រណុកក្នុងចិត្តសោះ ដោយខ្លួនគ្រោងនឹងប្រកាសសុំសងសឹកកីឡាករថៃនេះម្តងទៀតបន្ទាប់ពីប្រកួតក្នុងព្រឹត្តិការណ៍ Khmer Fight នាបំណាច់ឆ្នាំនេះរួច ។ ក្នុងកំឡុងពេលនេះ សោភ័ណ្ឌ សុំចិត្តបងប្អូនកុំទាន់អាលផ្គូផ្គងកីឡាករថៃរូបនេះជាមួយកីឡាករកម្ពុជាណាផ្សេងអី ព្រោះទុកឱកាសអោយខ្លួនប្រកួតជាមួយគេម្តងទៀតសិន បើលើកទី ២នៅតែចាញ់ចាំរកកីឡាករកម្ពុជាផ្សេងទៀតចុះ ។
បរាជ័យលើកនេះ សោភ័ណ្ឌ ទទួលស្គាល់ថាថៃរូបនេះពិតជាល្អ ហើយក៏មិនចង់មានលេសអីច្រើនដែរ តែខ្លួនបានបញ្ជាក់ថាពិតជាមិនបានហាត់មែនដោយជាប់មើលថែរឳពុក និងមិនមានកម្លាំងពេញទេ ហើយមុនការប្រកួតបានផឹកគោជល់ដល់ទៅ ២កំប៉ុងឯណោះទើបមានកម្លាំងវាយលើកនេះ ។
បើមានឱកាសជួបគ្នាលើកក្រោយម្តងទៀតសិស្សគុនមកពីក្លិបម្កុដរាជសីហ៍រូបនេះក៏មិនទាន់ហ៊ានធានាថាអាចយកឈ្នះ ឌីស៊ែលឡេក បានដែរតែជឿជាក់ថានឹងល្អមើលជាងលើកមុន ព្រោះថាកម្ពស់កីឡាករថៃរូបនេះមិនមានការលំបាកច្រើនក្នុងការវាយទេ ។

0 comments:

Post a Comment