ផ្លែម្ទេស មិនត្រឹមតែសម្រាប់ការហូប តែក៏សម្រាប់សុខភាពផងដែរ។ ក្រៅពីនេះគេក៏អាចប្រើប្រាស់ម្ទេសសម្រាប់ធ្វើម្ហូបជាមួយលម្ល ឬ ឆា ផ្សេងៗ ដែលអាចបង្កើនរសជាតិម្ហូបមួយកម្រិតទៀត។
ម្យ៉ាងវិញទៀត ផ្លែម្ទេសក៏ជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹមយ៉ាងច្រើនប្រភេទ រាប់តាំងពី វីតាមីន សារធាតុសរសៃ សារធាតុរ៉ែ និងសារធាតុប្រឆាំងជាតិពុលទៀតផង។
ខាងក្រោមនេះជាសារធាតុចិញ្ចឹមមួយចំនួនទទួលបានពីការបរិភោគម្ទេស៖

១. ប្រភពនៃវីតាមីនC
វីតាមីនC មានភាពសកម្មយ៉ាងខ្លាំងជួយបំពេញតួនាទីនៃកោសិកាឈាមសក្នុងការប្រឆាំងនឹងមេរោគទាំងឡាយ។ ជាក់ស្តែងវាជាសារធាតុចិញ្ចឹមដែលមានប្រសិទ្ធភាពបំផុត ប្រឆាំងនឹងជំងឺផ្តាសាយ។
២. ប្រភពនៃវីតាមីនA
វីតាមីនA ត្រូវបានគេរកឃើញថា ជួយរក្សាសុខភាពប្រព័ន្ធដង្ហើម ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបង្ហូរនោម និងជាពិសេសសរីរាង្គភ្នែក។ វីតាមីនA ជាវីតាមីនដ៏សំខាន់មិនអាចខ្វះបានសម្រាប់ប្រឆាំងនឹងការបង្កនៃជំងឺភ្នែកជាពិសេស។
៣. ប្រភពនៃសារធាតុប្រឆាំងរ៉ាឌីកាល់សេរី
សារធាតុពិសេសមួយចំនួនទទួលបានពីផ្លែម្ទេស ត្រូវបានគេសិក្សាឃើញថា វាអាចកំចាត់ និងបញ្ឈប់ការលូតលាស់នៃកោសិកាមហារីកបាន នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់សហព័ន្ធស្រាវជ្រាវជំងឺមហារីកនៃសហរដ្ឋអាមេរិក។ ជាពិសេស អំពើប្រឆាំងទៅលើកោសិកាមហារីកនៃសុដន់ ដែលគេរកឃើញថាកោសិកាមហារីកឈប់លូតលាស់និងរួមតូច។
៤ . សំបូរសារធាតុប៉ូតាស្យូម
អ្នកដឹងទេ ផ្លែម្ទេសសំបូរសារធាតុប៉ូតាស្យូមដែលជាសារធាតុរ៉ែដ៏សំខាន់បំផុត សម្រាប់ទម្លាក់សម្ពាធឈាមឲ្យមកនៅកម្រិតមួយធម្មតា។ ហេតុនេះហើយ សារធាតុប៉ូតាស្យូមអាចជួយសម្រួលដល់ចលនានៃសរសៃឈាម និងបង្កើនលំហូរនៃចរន្តឈាម ដែលសុទ្ធសឹងជាកត្តាយ៉ាងសំខាន់កាត់បន្ថយហានិភ័យនៃជំងឺបេះដូងជាច្រើនមុខ។
៥. ប្រភពនៃសារធាតុដែក
ដំណើរការចាប់យកអុកស៊ីសែននៃកោសិកាគ្រាប់ឈាមក្រហមក្នុងចរន្តឈាមយើង អាចប្រព្រឹត្តទៅធម្មតាបានលុះត្រាមានវត្តមាននៃសារធាតុដែកនៅជាប់នឹងកោសិកាគ្រាប់ឈាម។
កង្វះនៃសារធាតុដែកអាចបណ្តាលឲ្យយើងមានអាការស្លេកស្លាំង ចេះតែហត់អស់កម្លាំង និងងាយឈឺក្បាលវិលមុខ។ នេះក៏ដោយសារកោសិកាយើងត្រូវការអុកស៊ីសែនរាល់វិនាទីដើម្បីទទួលបានដំណើរការដ៏ប្រសើរ។
ដូច្នេះការរួមបញ្ចូលផ្លែម្ទេសក្នុងរបបអាហារប្រចាំថ្ងៃដូចជា សម្ល និងឆា ឬ ញ៉ាំជាមួយអំបិលជ្រលក់គ្រឿងម្ជូរជាដើម នឹងជួយផ្តល់បន្ថែមសារធាតុដែកដ៏សំខាន់សម្រាប់កោសិកាឈាមក្រហម៕

0 comments:
Post a Comment