Showing posts with label ព័ត៌មានជាតិ. Show all posts
Showing posts with label ព័ត៌មានជាតិ. Show all posts

Thursday, February 21, 2019

សាហាវមែន​ បុរសម្នាក់លេបថ្នាំសម្លាប់ខ្លួន២ដង នៅតែ…


ខេត្តកោះកុង ៖ បុរសសតិមិនប្រក្រតីម្នាក់ព្យាយាមលេបថ្នាំសម្លាប់ខ្លួនម្ដងរួចមកហើយ លុះលេបថ្នាំសម្លាប់ខ្លួនលើកនេះទៀត នៅតែមិនស្លាប់ បានត្រឹមតែបង្កទុក្ខលំបាកដល់ស្រ្តីជាម្ដាយ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៩ នៅបន្ទប់ទឹកសួនច្បារ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ជនរងគ្រោះឈ្មោះ ម៉េន ហៃ ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ ២០ឆ្នាំ មុខរបរគ្មាន រស់នៅភូមិខ្នាយរមាស ឃុំឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត។
មូលហេតុ ៖ តាមការឲ្យដឹងពីម្ដាយជនរងគ្រោះ ឈ្មោះ ម៉េន ទូច បានឲ្យដឹថា កូនគាត់ មានសតិមិនប្រក្រតី ធ្លាប់គ្រុនក្ដៅ កើតកញ្ជ្រិល និងតែងតែប្រកាច់សន្លប់តាំងពីអាយុ៨ឆ្នាំមកម្ល៉េះ។ កន្លងមក កូនគាត់ធ្លាប់លេបថ្នាំជាតិដែក២០គ្រាប់ សម្លាប់ខ្លួនម្ដងមកហើយ។ ដោយទ្បែកនៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៩ កូនរបស់គាត់បាត់ដំណឹងពីផ្ទះមិនដឹងទៅណាទេ? លុះដល់រសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៩ ទើបគាត់ទទួលដំណឹងថា កូនគាត់លេបថ្នាំសម្លាប់ខ្លួនមួយលើកទៀត និងកំពុងចូលសង្គ្រោះនៅមន្ទីរពេទ្យ៕

Thursday, February 7, 2019

លោក សម រង្ស៊ី អំពាវនាវ​កសិករ​ងើប​ឡើង​ដូរ​របប​លោក ហ៊ុន សែន ចេញ ដើម្បី​ដោះ​បំណុល​



ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពាវនាវ​ដល់​កសិករ​ខ្មែរ​ទាំង​អស់​ ឲ្យ​ងើប​ឈរ​ឡើង ដូរ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ចេញ​ពី​អំណាច ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ការ​ជំពាក់​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ដោយ​សារ​តែ​របប​នេះ មិន​អាច​ជួយ​ជីវភាព​កសិករ​ឲ្យ​ល្អ​ប្រសើរ​នោះ​ឡើយ។ អ្នក​វិភាគ​ថា គាំទ្រ​ការ​អំពាវនាវ​នេះ នឹង​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន ប្រសិនបើ​​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ចេញ​មុខ​ជា​គំរូ​ដឹកនាំ​ការ​តវ៉ា​ទាមទារ​ដោយ​សន្តិ​វិធី និង​បែប​បទ​ប្រជាធិបតេយ្យ​ ក្នុង​ប្រទេស​កម្ពុជា​នោះ។
លោក សម រង្ស៊ី លើក​ឡើង​ថា ប្រជារាស្ត្រ​ខ្មែរ​ភាគ​ច្រើន​ជា​កសិករ ជំពាក់​បំណុល​ច្រើន​មិន​អាច​ដោះ​ខ្លួន​រួច គឺ​ដោយ​សារ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោ ហ៊ុន សែន គ្មាន​សមត្ថភាព​រក​ទីផ្សារ​ឲ្យ​កសិករ​ និង​មិន​អាច​គ្រប់គ្រង​តម្លៃ​ទំនិញ​នៅ​លើ​ទី​ផ្សារ​បាន។ លោក សម រង្ស៊ី ហៅ​ លោក ហ៊ុន សែន ថា​ ជា​មេដឹកនាំ​សម្លាប់​មុខ​របរ​កសិកម្ម​របស់​ពលរដ្ឋ​ខ្មែរ ដោយ​បើក​ដៃ​ឲ្យ​ឈ្មួញ​មក​ពី​ប្រទេស​ជិត​ខាង កំណត់​តម្លៃ ស្រូវ អង្ករ សណ្ដែក និង​ដំឡូង តាម​តែ​អំពើ​ចិត្ត។
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​​រូប​នេះ យល់​ថា​ លោក ហ៊ុន សែន គួរ​យក​ប្រាក់​ដែល​របប​ក្រុង​ភ្នំពេញ​ ខ្ចី​ពី​ប្រទេស​ចិន​ រាប់​ពាន់​លាន​ដុល្លារ មក​សង​បំណុល​ជំនួស​ពលរដ្ឋ​ខ្មែរ ជាពិសេស​កសិករ​ក្រីក្រ ដែល​កំពុង​ជួប​បញ្ហា។ លោក អំពាវនាវ​កសិករ​ទាំង​អស់ ឲ្យ​ងើប​ឈរ​ឡើង ដើម្បី​ដូរ​របប​គ្រប់គ្រង​ប្រទេស​សព្វថ្ងៃ​នេះ​ចេញ៖ «បង​ប្អូន​ដូច​ប្រជារាស្ត្រ​ក្នុង​ប្រវត្តិសាស្ត្រ បើ​បបួល​ឲ្យ​ធ្វើ​អ្វី​មួយ​ឲ្យ​បះបោរ ខ្លះ​គិត​សិន ប៉ុន្តែ​បើ​ប៉ះពាល់​ អាយុជីវិត​ខ្លួន​ដឹង​តែ​ទៅ​ហើយ​។ បាន​ការងារ​ធ្វើ រក្សា​ការងារ​ធ្វើ បាន​ប្រាក់​ខែ​បាន​ដីធ្លី​មកវិញ បាន​ទីផ្សារ​លក់​ផល​ដំណាំ​បាន​តម្លៃ​ខ្ពស់ ហើយ​បំណុល​ដែល​គេ​បង្ខំ​ឲ្យ​យើង​ទៅ​ខ្ចី​លុយ​ពី​គេ​ឆា​ចោល​បំណុល។ រួចខ្លួន​ពេល​ហ្នឹង ងើប​ឡើង​បង​ប្អូន​ឆា​របប​ហ៊ុន សែន ដើម្បី​ឆា​បំណុល​របស់​យើង​ចោល»។

អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ លោក គឹម សុខ យល់ថា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី គឺ​ជា​រឿង​ពិត​ដែល​កំពុង​មាន​ឡើង​ក្នុង​សង្គម​ខ្មែរ។ អ្នក​វិភាគ​រូប​នេះ យល់ថា បើ​មេ​បក្ស​ប្រឆាំង​អំពាវនាវ​បែប​នេះ​ទៅ​ហើយ គួរ​ណាស់​រូតរះ​វិញ​ចូល​ស្រុក​វិញ ដើម្បី​ធ្វើ​ជា​ជំហរ និង​ជា​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ។ លោក គឹម សុខ សង្កេត​ឃើញ​ថា រាល់​បាតុកម្ម​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កន្លង​មក មិន​ថា​នៅ​ឆ្នាំ​១៩៩៨ ឬក៏​ឆ្នាំ​២០១៣​នោះ​ទេ តែង​តែ​មាន​​កម្លាំង​មហាជន​ច្រើន​កុះករ​ទាំង​អ្នក​នៅ​ទី​ក្រុង និង​មក​ពី​តាម​បណ្ដា​ខេត្ត ចូល​រួម​ជានិច្ច៖ «ស្ថានការណ៍​ដែល​លោក​ ហ៊ុន កំពុង​រង​សម្ពាធ​ពី​អន្តរជាតិ ហើយ​ការ​ដែល​លោក​ហ៊ុន រក​ច្រក​មិន​ឃើញ​ក្នុង​ការ​ដោះស្រាយ​អំណាច​របស់​ខ្លួន ទាំង​ស្ថានការណ៍​ជាក់​ស្ដែង​ដែល​ពលរដ្ឋ​កំពុង​ពុះ​កញ្ជ្រោល​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ហ្នឹង។ ដូច្នេះ ក្រុម​លោក សម រង្ស៊ី ត្រូវ​វែក​យុទ្ធសាស្ត្រ ដើម្បី​បើក​ផ្លូវ​យ៉ាង​ណា ដឹកនាំ​ចលនា​របៀប​នៃ​ការ​តវ៉ា​បែប​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ហ្នឹង ងើប​ឡើង​បាន​ទើប​ជា​ការ​ជោគជ័យ មិនមែន​ការ​អំពាវនាវ​ទេ។ ហើយ​រឿង​នេះ ត្រូវ​ធ្វើ​ឲ្យឆាប់​និង​ត្រូវ​កាលៈទេសៈ​បំផុត»។
អ្នក​វិភាគ​ថា នៅ​ក្នុង​សង្គម​ណា​ក៏​ដោយ ដែល​មាន​ការ​ញាំញី​ពី​អំណាច​ផ្ដាច់ការ គឺ​មាន​តែ​ការ​ងើប​ឡើង​ពី​ប្រជា​ពលរដ្ឋ​ក្នុង​សង្គម​នោះ ទើប​អាច​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​ប្រទេស​នោះ​បាន។ ចំពោះ​ប្រទេស​កម្ពុជា អ្នក​វិភាគ​ថា អ្វី​ដែល​អន្តរជាតិ​អាច​ជួយ​បាន​ គឺ​ដាក់​សម្ពាធ​ផ្នែក​ពាណិជ្ជកម្ម ឬ​សេដ្ឋកិច្ច​ទៅ​លើ​របប​លោក ហ៊ុន សែន ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ គឺ​ការ​ងើប​ឡើង​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រទេស ត្រូវ​តែ​ដើរ​ជួរ​មុខ ដោយ​មាន​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ចលនា​នេះ​ឲ្យ​បាន​ច្បាស់លាស់ ​តាម​បែប​បទ​លទ្ធិប្រជាធិបតេយ្យ៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជម្លោះដ៍កក្រើករវាងប្រធានគណនេយ្យ និង បុគ្គលិក នៅកាស៊ីណូ Queenco ត្រូវបានបញ្ចប់ទាំងស្រុងហើយ

ខេត្តព្រះសីហនុ ៖ ក្រោយពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាអោយស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌកោះហៅប្រធានគណនេយ្យ ឈ្មោះ ខេន ដារិន និង ឈ្មោះអ៊ុង កែវសុវណ្ណ បុគ្គលិក សណ្ឋាគារ និង កាស៊ីណូ Queenco នៅខេត្តព្រះសីហុន មកដោះស្រាយគ្នា

នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មក ភាគីទាំងសងខាងរួមទាំងស្រ្តីជាម្តាយផងបានចូលខ្លួនមកធ្វើការសម្របសម្រួលគ្នា នៅស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី២មិថុនាដដែលនោះ ដោយឲ្យលោក អ៊ុង កែវសុវណ្ណ ជាបុគ្គលិកដែលបានលួចថតវីដេអូពីសកម្មភាពក្នុងពេលមានជម្លោះបង្ហោះតាមហ្វេសប៊ុក និងសួរទៅ

 ប្រធានគណនេយ្យ កាស៊ីណូ ឈ្មោះ ខេន ដារិន នោះថារៀនថ្នាក់ទីប៉ុន្មាន?ធ្វើការសុំទោសលោក ថាន ដារិន អំពីកំហុសឆ្គងរបស់ខ្លួន ។

ជាមួយគ្នានោះសមត្ថកិច្ច ក៍បានធ្វើការសម្របសម្រួលឲ្យលោក ថាន ដារិនប្រធានគណនេយ្យកាស៊ីណូ ធ្វើការសុំទោសលោកស្រីម្ដាយរបស់ អ៊ុង កែវសុវណ្ណ ដែលលោកបានជេរប្រមាថនោះដែរ ។ បន្ទាប់មកភាគីទាំងពីរបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចទុកជាភស្តុតាងនិងបានសន្យាឈប់ប្ដឹងផ្ដល់គុំគួនគ្នាចាប់ពីថ្ងៃនេះតទៅ ៕

Wednesday, February 6, 2019

អ្នកក្លាហានក្លែងក្លាយ យុវជនម្នាក់នេះជាជនក្លែងក្លាយកុហកគេថា ខ្លួនបានខោកក្បាល បុគ្គលខ្ទើយម្នាក់ ឈ្មោះ យិនហេង ហៅ ចំប៉ីខ្មៅ ជារឿង កុហក មហាជនក្នុងបណ្តាញសង្គម Facebook ទេ ពេលសមត្ថកិច្ចសួរនាំដឹងការពិតហើយ

ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានដឹងរួចហើយអំពី រឿងរ៉ាវរបស់ចំប៊ីខ្មៅដែលត្រូវបានបុរសទំាង៣នាក់ បានខោកក្បាល រហូតដល់ហេង យិន ខឹងខ្លំាង Live វីឌីអូរជេប្រមាថខ្មែរខ្លំាងៗផងដែល រហូតដល់មហាជន ផ្ទុះប្រតិកម្មយ៉ាងខ្លំាង ចុងក្រោយ ហេង យិន ចេញមុខសុំទោសជាសារណះ តែមហាជនមិនអាចលលើកលែងចំពោះការប្រមាថនេះបានទេ ។ ក្រោយមកមានអាខោន be acoustic អះអាងថា គាត់អ្នកវៃខ្ទើយនោះ ស្រាប់តែចូលដល់សម្ថកិច្ចសួរបែរជា ជិកចុះជិកឡើង ក៏យុវជននេះឆ្លើយថាមិនដែលស្គាល់ យិនហេង នឹងទេ ហើយគេវៃខ្ទើយផ្សេងណានោះវិញ សមត្ថកិច្ច បានបញ្ជាក់ទាំងក្រវិក្បាលថា​ យុវជននេះ​ មិនមែនជាអ្នកខោកក្បាល បុគ្គល​ យិន​ ហេង ហៅចំប៉ីខ្មៅនោះទេ គឺជាអ្នកក្លាហានក្លែងក្លាយ​នោះទេ ក្រោយសមត្ថកិច្ចសួររួចមក ។
ដោយធ្វើមហាជនហួសចិត្តគ្រប់ៗ គ្នា នៅក្នុងនោះ គ្រប់គ្នា បានសួរទៅអ្នកក្លាហានក្លែងក្លាយថា ចង់ល្បីមែន ឬមួយចង់បានញ៉ាំប្រហិត free ១ ខែ ឬមួយក៏ឃើញស្រីស្អាតម្នាក់ប្រកាសប្រគល់ខ្លួនអោយមួយខែ ទើបចេញមុខមក ឬមួយក៏ចង់បានគេសរសើរឬមួយក៏គេយកធ្វើជា idol តាមពិតកហុសគេសោះ ។ ចំពោះយើងខ្ញុំមិនគាំទ្រឲ្យមានការប្រើប្រាស់ហិង្សាឡើយសូមទុកអោយច្បាប់ជាអ្នកដោះស្រាយទៅតាមផ្លូវច្បាប់របស់ប្រទេសរបស់យើង ចង់ជ្រាបច្បាស់ទស្សនាវីឌីអូខាងក្រោម គាត់ឆ្លើយជាមួយសមត្ថកិច្ចចុះ៖









Tuesday, February 5, 2019

ភ្នាក់​ងារ​ស៊ើបការ​សម្ងាត់​​អាមេរិក បារម្ភថា អាចនឹងមានវត្តមានយោធាចិននៅកម្ពុជា


នាវាចម្បាំងកងទ័ពរំដោះប្រជាជនចិន ចំនួន៣គ្រឿង បានចូលចតនៅកំពង់ផែស្វ័យខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ផ្ដល់ឲ្យ

នាយក​ភ្នាក់ងារស៊ើបការសម្ងាត់របស់​អាមេរិកបង្ហាញ​ក្តីព្រួយបារម្ភក្នុងរបាយការណ៏សន្តិសុខប្រចាំឆ្នាំរបស់ខ្លួនថាអាចនឹង​មានវត្តមានយោធារបស់ចិននៅប្រទេសកម្ពុជា។
នៅក្នុងរបាយការណ៍កម្រាស់​៤២ទំព័ររបស់ការិយាល័យភ្នាក់ងារស៊ើបការសម្ងាត់ជាតិ​អាមេរិក នាយកស្ថាប័ននេះ គឺលោក ដេន ខូត បាននិយាយថា ការវិលត្រឡប់របស់កម្ពុជាទៅរដ្ឋឯកបក្សបន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន អាចនាំឲ្យ​ចិនមានឥទ្ធិពលកាន់តែច្រើនឡើងនៅកម្ពុជា។
លោក បាននិយាយក្នុង​របាយការណ៏ដែល​ចុះថ្ងៃទី២៩​ ខែមករា ២០១៩ នោះថា​ ៖ «ដំណើររបស់​កម្ពុជា​ឆ្ពោះទៅប្រព័ន្ធផ្តាច់ការ ដែល​បានជួយគណបក្សប្រជាជនកម្ពុជាឈានដល់កម្រិតកំពូលក្នុងការរក្សា និងគ្រប់គ្រងអំណាចយ៉ាង​ពេញលេញលើនីតិប្បញ្ញត្តិជាតិ​ បើកផ្លូវសំរាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដែលអាចនាំឲ្យមានវត្តមានយោធាចិននៅក្នុងប្រទេស»។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ នៅថ្ងៃព្រហស្បតិ៍នេះបានច្រានចោលក្តីកង្វល់របស់នាយកភ្នាក់ងារស៊ើបការសម្ងាត់ជាតិ​អាមេរិករូបនេះ។​
លោក ឈុំ សុជាតិ បានបដិសេដដូច្នេះថា ៖ « មិនមានករណីនេះអាចកើតឡើងបានទេ! សន្តិភាព យើងទទួលបានមកមានតំលៃខ្ពស់ណាស់ ប្រជាពលរដ្នយើងមិនចង់បានសង្គ្រាមទេ ហេតុអ្វីយកកងទ័ពបរទេសមកនៅ? »៕​
លោក ឈុំ សុជាតិ បានប្រសាសន៍បន្ថែម​ទៀត​ថា កម្ពុជានៅរក្សាគោលជំហរដដែល គឺមិនមានមូលដ្ឋានកងទ័ពចិននោះទេ។
លោក ឈុំ សុជាតិ បាននិយាយបន្តដូច្នេះថា៖ «សម្តេចតេជោ លោកបានប្រកាសប្រាប់ហើយថា កុំអោយកង្វល់ វាអត់មានទេ អញ្ចឹងគាត់ទៅវៀតណាម គាត់ជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម។ គាត់បានប្រកាស​មុខនាយករដ្ឋមន្រ្តីវៀតណាម ថាអត់មានបញ្ហាហ្នឹងទេហើយគាត់បានដើរប្រកាសប៉ុន្មានប្រទេសថា អត់មានទេបញ្ហាវត្តមានកងទ័ពជើងទឹកចិនឬនាវាចិនឬក៏វត្តមានកងទ័ពចិនមកកម្ពុជា»។
សារព័ត៌មាន ​Asia Times នៅពេលនោះបានដកស្រង់ប្រភពអ្នកការទូតនិងក្រុមអ្នកវិភាគមិនបញ្ចេញឈ្មោះ ថាក្រុងប៉េកាំងបានបញ្ចុះបញ្ចូលកម្ពុជាតាំងពីឆ្នាំ២០១៧ ដើម្បីមានមូលដ្ឋានកងទ័ពជើងទឹកដែលអាចផ្ទុកយន្តហោះចម្បាំង នាវាពិឃាតនិងនាវាដទៃទៀតរបស់កងទ័ពរំដោះប្រជាជនចិន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នៅក្នុងប្រទេសសិង្ហបុរី​ កាលពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ John Sullivan ក៏ធ្លាប់​បាន​ចោទសួរទៅ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាជុំវិញបញ្ហានេះផងដែ​។ លោកថាបើសិនជាមានមូលដ្ឋានទ័ពចិននៅកម្ពុជាពិតមែននោះ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទាំងពីរ៕​
ប្រភព: http://www.camnews.org/2019/01/31/ភ្នាក់​ងារ​ស៊ើបការ​សម្/

Sunday, June 3, 2018

ឥទ្ឋិពលគ្រឿងស្រវឹង! ប្រចណ្ឌប្រពន្ឋពេកខឹងចិត្តទៅផឹកចំស្រាកាច ដុតផ្ទះ នឹងទ្រព្យសម្បត្តិ ខ្លួនឯងឆេះម៉ត់នៅស្រុកកណ្តៀង

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាននាំខ្លួនយកទៅសួរនាំ បន្ទាប់ពីបុរសរូបនេះបានដុតកម្ទេចផ្ទះខ្លួនឯងឆេះម៉ត់សល់តែផេះ ដែលគេសង្ស័យបណ្ដាលមកពីភ្លើងប្រចណ្ឌប្រពន្ធវ័យក្មេងជាងខ្លួន។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង២០នាទី ល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

នគរបាលស្រុកកណ្ដៀងបានបង្ហាញថា ករណីខាងលើនេះបង្កឡើងដោយបុរសវ័យចំណាស់ជាមេគ្រួសារឈ្មោះ វ័រ សារឹម ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ និងប្រពន្ធឈ្មោះ កែម សុខ អាយុ ៣៨ឆ្នាំ។

ប្រភពខាងលើបន្តថា ផ្ទះរងការខូចខាតមានទំហ៊ុំទទឹងប្រវែង ៤ម៉ែត្រ គុណនឹងបណ្ដោយប្រវែង ២៥ម៉ែត្រ ដំបូលប្រក់ស័ង្សសី ជញ្ជាំងបាំងស្លឹក រីឯសម្ភារៈខូចខាតរួមមាន រថយន្តចំនួន ១គ្រឿង កង់ចំនួន ៣គ្រឿង ផ្ទាំងសីឡាចំនួន ២ផ្ទាំង អាគុយចំនួន ២ធុង ធុងបាស់ចំនួន ៣ ទូរដាក់ខោអាវចំនួន ២ ប្រហុកចំនួន ៣ធុង គ្រែចំនួន ៦ ពូកចំនួន ២ តុបាយចំនួន ១ឈុត ចង្រ្កានហ្គ័សចំនួន ១ឈុត និងសម្ភារៈប្រើប្រាសមួយចំនួនធំផងដែរ។

ចំពោះករណីខាងលើនេះបណ្ដាលមកពីជនបង្កជាប្តីស្រវឹងស្រាហើយកើតរោគប្រចណ្ឌប្រពន្ធ ចំពោះជនបង្កអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន បានឃាត់នាំយកទៅធ្វើការសាកសួរអំពីមូលហេតុ នៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង៕

ជាប់​គុក​មួយ​ជីវិត​ហើយ​ វៀតណាម​រំលោភ​សម្លាប់​ក្មេង​ស្រី​អាយុ​៤ឆ្នាំ​ ញាត់​ចូល​ពាង

ភ្នំពេញ៖​លោក​ស្រី​ កែវ​ សុគន្ធា​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទ​ប្រកាន់​យុវជនជនជាតិវៀតណាមម្នាក់ដែលពាក់ព័ន្ធ​ការ​ធ្វើសកម្មភាពចាប់រំលោភ​សេពសន្ថវៈ​ក្មេងស្រីអាយុ៤ឆ្នាំ​ រួច​សម្លាប់​ញាត់​ចូល​ពាង​ ​ពី​បទ​"ឃាតកម្ម​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​"តាម​មាត្រា​២០៥នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

មាត្រា​២០៥ចែង​ថា​"ឃាតកម្ម​ដែល​កើត​ក្នុង​ពេល​ឬ​ក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។

នៅ​ថ្ងៃទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ នេះ​ ជនត្រូវចោទ​និង​សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ដើម្បី​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។
យុវជនជនជាតិវៀតណាមរូបនេះឈ្មោះ ង្វៀង យាំងយី ហៅ អាដំឡូង អាយុ៣៣ឆ្នាំ មុខរបរ លក់ដំឡូងបានត្រូវលោកស្រីកែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ។

ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ខ ស ច អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ខា ហូល អាយុ៣២ឆ្នាំ មានម្តាយ ឈ្មោះ ចាន់ ធីជី ហៅម៉ា ចាយ អាយុ២៦ឆ្នាំ ហើយក្មេងស្រីរងគ្រោះ ជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ស្រី៣នាក់ ប្រុសម្នាក់ ។

នគរបាលបានឱ្យ​ដឹងថា កាលពីវេលាម៉ោង៧៖២៥យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះ បានរត់លេងងូតទឹកភ្លៀង ហើយត្រូវបានជនសង្ស័យ លួងលោមនាំយកទៅ ចំណុចផ្ទះចាស់ទុកចោលមួយកន្លែង តាមផ្លូវជាតិលេខ៥ក្នុង ក្រុម៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ អង្អៀល ស្ទាបប្រដាប់ភេទ ហើយចាប់រំលោភ​សេពសន្ថវៈ​ ដៃខ្ទប់មាត់ជាប់ ធ្វើឱ្យ​ជនរងគ្រោះថប់ដង្ហើមរហូតដល់ស្លាប់ ហើយបានយកក្មេងស្រីរងគ្រោះញាត់ចូលពាង ក្នុងបន្ទប់ទឹក ផ្ទះរួចហើយជនសង្ស័យលូនចេញតាមបង្អួច ទៅសម្ងំនៅមាត់ទន្លេ ។

នគរបាលបន្តទៀតថា ឪពុកម្តាយក្មេងស្រី ដោយបាត់កូនយូរមិនឃើញមកផ្ទះ នៅវេលាម៉ោង៨៖៣០យប់ថ្ងៃដដែល ក្រុមគ្រួសារ ចែកគ្នាដើរតាមស្វែងរក ហើយបានប្រទះឃើញ កូនស្រីស្លាប់ក្នុងពាងទឹកក្នុងសភាពអាក្រាតកាយ មានហូរឈាមផង មិនអស់ចិត្ត អាណិតកូនស្រី ព្យាយាមដឹកយកទៅមន្ទីរពេទ្យបង្អែក សម្តេចឪ តែត្រូវបានគ្រូពេទ្យប្រាប់ថា ក្មេងស្រីរងគ្រោះបានស្លាប់ហើយ ទាំងក្រុមគ្រួសារស្លុតចិត្តទើប រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង ហើយធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ច ស្វែងរក ប្រទះឃើញជនសង្ស័យនៅមាត់ទន្លេ ទើបចាប់បាន នាំទៅធ្វើការសាកសួរតាមនីតិវិធី ។

ចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន សារភាពទាំងអស់នូវសកម្មភាពដែលខ្លួនបានប្រព្រឹត្ត ៕

បុរសម្នាក់ជិះបញ្ច្រាស់ទិស បុកជាមួយរថយន្ត​ដឹក​អ្នកដំណើរបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងហេតុ

បុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ព្រះសីហនុ

ព្រះសីហនុ៖ បុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ ម៉ូតូ និង​រថយន្ត បញ្ច្រាសទិស​គ្នា​បុក​គ្នា
ហេតុការណ៍ខាងលើនេះកើតឡើងកាលពី​វេលា​ម៉ោង១១និង២៥នាទី នា​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ១៦៣-១៦៤ ចំណុច​ស្ពាន​តា​នៃ ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

ជនរងគ្រោះ​មានឈ្មោះ ញឹម សា​រុំ ភេទ​ប្រុស អាយុ៣៨ឆ្នាំ មាន​ស្រុកកំណើត ឃុំ​ពាម​អង្ក្រង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ តែ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទឹកល្អក់ ឃុំ​ជីខ ស្រុក​ថ្មបាំង ខេត្តកោះកុង អត្តសញ្ញាណ​នេះ បាន​រកឃើញ​មាន​អត្តសញ្ញាណប័ណ្ណ នៅជាប់​ខ្លួន​ជនរងគ្រោះ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ ក៏ស្រាប់តែមកដល់ចំណុចកើតហេតុក៏បាន​ប៉ះ​ទំ​គេច​គ្នាជាមួយ​រថយន្ត​ហើយ​បានបណ្តាល​ឲ្យ​បុរស​អ្នកជិះ​ម៉ូតូ​ដួល​បោក​ក្បាល​បាក់ក​ស្លាប់ភ្លាមៗ នៅនឹងកន្លែង​តែម្តង។ រថយន្ត​ប្រ​ភ​ទ​ដឹក​អ្នកដំណើរ កំពត​កោះកុង ពាក់​ស្លា​លេខ ភ្នំពេញ 3C 8972 ។
ក្រោយពេលកើតហេតុ​សមត្ថកិច្ច​ចរាចរណ៍ចុះមកវាស់វែង ព្រមទាំងយករថយន្តនិងម៉ូតូមក​រក្សាទុក​នៅ​កន្លែង​ប៉ូលិស ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​បន្ត៕

នគរបាលខេត្តកណ្តាលចាប់រថយន្តដឹកឈើ២គ្រឿងទៀតហើយ នៅស្រុកមុខកំពូល

កណ្តាល​ ៖​ រថយន្ត​ដឹកឈើ​ប្រណិត​២​គ្រឿង​ទៀត​ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល​សហការ​ជាមួយ​កម្លាំង​ អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ បង្ក្រាប​នៅ​វេលា​ម៉ោង​២​និង​៤​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​មុខ​សាលាស្រុក​មុខកំពូល​ស្ថិត​នៅ​ភូមិ​ព្រែក​អញ្ចាញ​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​
​លោក​វរសេនីយ៍ទោ​ លី​ សុ​ជាតិ​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​អនុ​ផល​ព្រៃឈើ​ខាងលើ​ដោយ​មាន​ទទួលបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​តែងតែ​យកចិត្តទុកដាក់​បង្ក្រាប​រាល់​បទល្មើស​ដែល​កើត​និង​ដើម្បី​រក្សា​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​គ្រប់​មជ្ឈដ្ឋាន​។​

លោកនាយ​ការិយាល័យ​បន្ត​ថា​ឈើប្រណិត​ដែល​កម្លាំង​បង្ក្រាប​ខាងលើ​គឺ​ទុច្ចរិត​ដឹក​ពី​ខេត្ត​ផ្សេង​គោលបំណង​ចូល​មក​ដាក់​តាម​ដេប៉ូ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្តកណ្តាល​។​
​លោក​បាន​បន្ថែម​ថា​ឈើប្រណិត​ទាំងនោះ​ត្រូវ​ក្រុម​ឈ្មួញ​ឧ​ក្រិ​ដប​ង​ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង​បង្កប់​ជាមួយ​ផ្លែ​ចេក​។​
បច្ចុប្បន្ន​វត្ថុ​តាង​កម្លាំង​ជំនាញ​បាន​យក​មក​រក្សា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​និង​បន្ត​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បន្តរ​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​។​

​សូម​រំ​ឮ​កថាៈ​ កាលពី​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៨​ កម្លាំង​នគរ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណិត​មួយ​គ្រឿងក្នុង​ចំណោត​រថយន្ត​ដឹកឈើ​៥​គ្រឿង​ដែល​ធ្វើ​ចរាចរណ៍​តាម​ណ្តោ​យ​ផ្លូវជាតិ​លេខ​៦A​ នៅ​ចំណុច​ភូមិ​ថ្មី​ ឃុំ​កោះ​ចិន​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​។​
​លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​ចុះ​បង្ក្រាប​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ខាងលើ​មាន​ប្រជាពលរដ្ឋ​ល្អ​រាយការណ៍​មក​ថា​មាន​រថយន្ត​ប្រភេទ​សាំ​យ៉ុ​ង​ដឹក​បទល្មើស​អនុ​ផល​ព្រៃឈើ​ជា​ច្រើន​គ្រឿង​ចេញពី​ខេត្តកំពង់ធំ​ចូល​មក​ទីក្រុង​ភ្នំពេញ​ដោយ​ឆ្លងកាត់​ស្រុក​ពញាឮ​ ខេត្តកណ្តាល​តាម​ផ្លូវជាតិ​លេខ​៦A​។​
​បន្ទាប​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាមៗ​លោកស្នងការ​បាន​ដាក់​បញ្ជា​ទៅ​លោក​ប្រធាន​ការិយាល័យ​ជំនាញ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​និង​ដកហូត​រថយន្ត​ល្មើស​បាន​មួយ​គ្រឿង​ហើយ​ រថយន្ត​ ៤​គ្រឿង​ បើករថយន្ត​វ៉ា​គៀរ​គេច​ពី​ការ​ឃាត់​របស់​សមត្ថកិច្ច​បាត់​ទៅ​ ប៉ុន្តែ​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ​ឃាត់​បាន​តែ​រថយន្ត​ ចំណែក​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​។​
​លោក​វរសេនីយ៍ទោ​ លី​ សុ​ជាតិ​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា​រថយន្ត​៤​គ្រឿង​ផ្សេង​ទៀត​បាន​បើក​រត់​ចូល​ដេប៉ូ​ឈើ​មួយ​កន្លែង​ឈ្មោះ​ ស្រី​សរ​ ដែល​មា​នទី​តាំងនៅ​ក្បែរ​គល់​ស្ពាន​លី​យ៉ុ​ង​ផាត់​ ខណ្ឌ​ព្រែក​ព្នៅ​ ៕