រុក្ខជាតិ៖ វល្លិអង្រ្កេមអង្រ្កម
ផ្នែកប្រើប្រាស់៖
គេយកឬសនិងដើមមានជាប់ស្លឹក។ គេប្រមូលផលនៅរដូវប្រាង យកល្អនៅពេលមុនចេញផ្កា ប្រើប្រាស់ឬហាលស្ងួត។
វិធីប្រើប្រាស់៖
ឬស ដើម និងស្លឹក ប្រើសម្រាប់ព្យាបាលជម្ងឺថ្លើម ក្អក គ្រុន ផ្តាសាយ និងសម្រួលរសជាតិ ក្នុងរូបមន្តថ្នាំបុរាណច្រើនមុខ។ កម្រិតប្រើប្រចាំថ្ងៃ ៨ទៅ១៦ក្រាម ដាំទឹកផឹក។
គ្រាប់មានជាតិពុល ប្រើសម្រាប់បិតបំពោកជួយផ្សះ និងបំបាត់ការឈឺចាប់ពេលកើតបូស និងស្ទះទឹកដោះ។







0 comments:
Post a Comment