ជាធម្មតាមនុស្សម្នាក់នោមក្នុងមួយថ្ងៃ គឺពី៦ ទៅ ៨ដង។ តែបេីអ្នកមានអាការៈនោមញឹកលេីសពីចន្លោះខាងលេីនេះ នោះមុខជាមានបញ្ហាអ្វីហេីយ។ ចំពោះកត្តាមួយចំនួនដែលនាំអោយអ្នកនោមញឹកលេីសពីធម្មតាដូចដែលបានរៀបរាប់ខាងលេី គឺមកពីអ្នកញ៉ាំទឹកច្រេីនលេីសកម្រឹតពេក ឫក៏ភេសជ្ជៈផ្សេងៗទៀតដែលមានជាតិកាហ្វេអុីន ជាតិអាកុល អាចមកពីការញ៉ាំថ្នាំផងដែរ ឫមានផ្ទៃពោះជាដេីម។ ល។ វាគឺជារោគសញ្ញាវិជ្ជមានធម្មតាទេសម្រាប់មនុស្សទូទៅ។
តែបើចំពោះរោគសញ្ញាអវិជ្ជមានមួយចំនួនទៀត ដែលអ្នកគួរតែចាប់អារម្មណ៍ និងយកចិត្តទុកដាក់នោះគឺ រោគសញ្ញាសុខភាព។ ពីព្រោះការនោមច្រេីនដង ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពអ្នកដែរ។
ដូចនេះបេីសិនជាអ្នកមានអាការៈនោមញឹកលេីសពី៦-៨ដងក្នុងមួយថ្ងៃ នោះគឺអាចបណ្ដាលមកពីកត្តាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរដែលមានដូចជា៖
-បញ្ហាតម្រង់នោម
-បញ្ហាប្លោកនោមដែលអាចឈានដល់ដំណាក់កាលមហារីក
-បញ្ហាត្រង់ក្រពេញប្រូស្តាត
-បញ្ហាបេះដូង
-ហេីមជេីង
-ខូចបំពង់នោមជាដេីម។
-បញ្ហាតម្រង់នោម
-បញ្ហាប្លោកនោមដែលអាចឈានដល់ដំណាក់កាលមហារីក
-បញ្ហាត្រង់ក្រពេញប្រូស្តាត
-បញ្ហាបេះដូង
-ហេីមជេីង
-ខូចបំពង់នោមជាដេីម។
ដូចនេះបេីអ្នករកឃេីញថាអ្នកនោមញឹកលេីសពីធម្មតា ឬលេីសពីចន្លោះពី៦ទៅ៨ដងក្នុងមួយថ្ងៃ និងមានអារម្មណ៏ថាមិនស្រួលត្រង់កន្លែងណាមួយ អ្នកត្រូវតែប្រញាប់ជួបគ្រូពេទ្យភ្លាមដេីម្បីផ្ដល់នូវការប្រឹក្សា។ បញ្ហាខាងលេីនេះនឹងអាចប្រែទៅជាល្អប្រសេីរវិញ ប្រសិនបេីអ្នកដឹងមុន និងប្រញាប់ព្យាបាលអោយបានទាន់ពេលវេលា ជាជាងអោយជំងឺនេះកាន់តែរាលដាលដល់ផ្នែកផ្សេងៗទៀតនៃរាងកាយអ្នក៕
0 comments:
Post a Comment