Showing posts with label កីឡា. Show all posts
Showing posts with label កីឡា. Show all posts

Thursday, February 7, 2019

Ronaldo តែតមួយក្បាលយ៉ាងអស្ចារ្យជួយឱ្យ Juventus លើកពាន


Cristiano Ronaldo តែតតែមួយក្បាល​ធ្វើ​ឲ្យ​ Juventus យក​ឈ្នះ​ AC Milan ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ Supercoppa Italiana ជា​លើក​ទី​៨។
ពាន​ Supercoppa Italiana គឺ​ជា​ពាន​ដែល​ក្រុម​ជើង​ឯក​ Serie A ត្រូវ​ប៉ះ​គ្នា​ជាមួយ​ជើង​ឯក​ Coppa Italia តែ​ដោយ​សារ​ Juventus បាន​ឈ្នះ​ពាន​ទាំង​ពីរ​ ដូច្នេះ​គេ​តម្រូវ​ឲ្យ​ AC Milan ដែល​ជា​ជើង​ឯក​រង​ Coppa Italia កាល​ពី​ឆ្នាំ​មុន​ប្រកួត​ប្រជែង​ជាមួយ​ Juventus។




ការ​ប្រកួត​កាល​ពី​យប់​មិញ​មិន​បាន​ធ្វើ​ឡើង​ក្នុង​ទឹកដី​អ៊ីតាលី​នោះ​ទេ​ពោល​គឺ​ធ្វើ​ឡើង​នៅ អារ៉ាប៊ីសាអូឌីត​ ហើយ​វា​ក៏​មិន​មែន​ជា​រឿង​ចម្លែក​ដែរ ដោយ​ហេតុ​ថា​ពាន​នេះ​ជា​រឿយៗ​តែង​ប្រកួត​នៅ​បរទេស​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​។ ប្រទេស​ដែល​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ Supercoppa Italiana មាន​ដូចជា អ៊ីតាលី​ខ្លួន​ឯង, អាមេរិក, ចិន​, លីបេរីយ៉ា, កាតា​ និង​យប់​មិញ​គឺ​អារ៉ាប៊ី​៕

ទីបំផុត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ឆ្លើយតបការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សពិភពលោក

 
នាព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨ នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយ ក្រោយកាលពីថ្មីៗនេះត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សពិភពលោក ( Human Right Watches ) បានរិះគន់តារាបាល់ទាត់លំដាប់ពិភពលោករបស់ជប៉ុន ដែលយល់ព្រមធ្វើជាគ្រូបង្វឹកបាល់ទាត់កីឡាករជម្រើសជាតិកម្ពុជា។
សេចក្តីប្រកាសព័ត៌មាននេះ សហព័ន្ធបានធ្វើការបកស្រាយ និងបញ្ជាក់អំពីការចោទប្រកាន់ដោយគ្មានភស្តុតាងនិងមានចរិតនយោបាយមិនត្រឹមតែបន្ទុចបង្អាក់ការរួមចំណែកដ៏ថ្លៃថ្លារបស់លោក Keisuke Hondaក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្ទុចបង្អាក់ការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅក្នុងតំបន់អាស៊ាន អាស៊ី និងអន្តរជាតិផងដែរ ។

រឿង សោភ័ណ្ឌ នឹងប្រកាសសុំទូទាត់បំណុលចាស់ជាមួយ……

 
អ្នកតាមដានប្រដាល់រៀងរាល់សប្តាហ៍ប្រាកដជាជ្រាបច្បាស់ហើយថា អ្នកលេងគុនខ្មែររហស្សនាមដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ទើបតែរងបរាជ័យក្រោមថ្វីដៃម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឌីស៊ែលឡេក និងត្រូវរាប់ពីសំណាក់អាជ្ញាកណ្តាលរហូតដល់ទៅ ២ដង ។
 
ក្រោយពីរងបរាជ័យនេះភ្លាម សោភ័ណ្ឌ ហាក់ដេកមិនលក់បក់មិនរហើយមិនស្រណុកក្នុងចិត្តសោះ ដោយខ្លួនគ្រោងនឹងប្រកាសសុំសងសឹកកីឡាករថៃនេះម្តងទៀតបន្ទាប់ពីប្រកួតក្នុងព្រឹត្តិការណ៍ Khmer Fight នាបំណាច់ឆ្នាំនេះរួច ។ ក្នុងកំឡុងពេលនេះ សោភ័ណ្ឌ សុំចិត្តបងប្អូនកុំទាន់អាលផ្គូផ្គងកីឡាករថៃរូបនេះជាមួយកីឡាករកម្ពុជាណាផ្សេងអី ព្រោះទុកឱកាសអោយខ្លួនប្រកួតជាមួយគេម្តងទៀតសិន បើលើកទី ២នៅតែចាញ់ចាំរកកីឡាករកម្ពុជាផ្សេងទៀតចុះ ។
បរាជ័យលើកនេះ សោភ័ណ្ឌ ទទួលស្គាល់ថាថៃរូបនេះពិតជាល្អ ហើយក៏មិនចង់មានលេសអីច្រើនដែរ តែខ្លួនបានបញ្ជាក់ថាពិតជាមិនបានហាត់មែនដោយជាប់មើលថែរឳពុក និងមិនមានកម្លាំងពេញទេ ហើយមុនការប្រកួតបានផឹកគោជល់ដល់ទៅ ២កំប៉ុងឯណោះទើបមានកម្លាំងវាយលើកនេះ ។
បើមានឱកាសជួបគ្នាលើកក្រោយម្តងទៀតសិស្សគុនមកពីក្លិបម្កុដរាជសីហ៍រូបនេះក៏មិនទាន់ហ៊ានធានាថាអាចយកឈ្នះ ឌីស៊ែលឡេក បានដែរតែជឿជាក់ថានឹងល្អមើលជាងលើកមុន ព្រោះថាកម្ពស់កីឡាករថៃរូបនេះមិនមានការលំបាកច្រើនក្នុងការវាយទេ ។

មកដឹងក្រុមឡើង និងធ្លាក់ពាន UCL ក្រោយចប់ ៤ពូលយប់មិញ

 
ការប្រកួត UEFA Champions League បានបញ្ចប់អស់៤ពូលហើយស្មើនឹង ៨គូក្នុងការប្រកួតលើកចុងក្រោយតាមពូលនីមួយៗកាលពីយប់មិញ។ក្រោយបញ្ចប់ពូល A ដល់ C ក្រុមដែលបានឡើងមាន
 
ពូល A៖ លេខ១ Borussia Dortmund និង​ លេខ២ Atletico Madrid
ពូល B៖ លេខ១ Barceona និង​ លេខ២ Tottenham Hotspur
ពូល C៖ លេខ១ Paris Saint Germain និងលេខ២ Liverpool
ពូល D៖ លេខ១ FC Porto និង​លេខ២ Schalke 04

ពូល C៖ លេខ១ Paris Saint Germain និងលេខ២ Liverpool
ពូល D៖ លេខ១ FC Porto និង​លេខ២ Schalke 04
ក្រុមលេខ៣ដែលបានកៅអីទៅលេង Europa League មានដូចជា Galatasaray, Napoli, Club Brugge និងInter Milan។ យប់នេះនឹងមានការប្រកួត៨គូទៀតដើម្បីស្វែងរក៨ក្រុមយកទៅបង្គ្រប់នៅវគ្គ១៦ក្រុមចុងក្រោយ៕