ប្រិយមិត្តបានដឹងខ្លះៗរួចមកហើយពីចំណងស្នេហ៍របស់ពិធីករ-ការិនីវ័យកណ្តាល អេង ឫទ្ធី និង ស៊ឹម សូលីកា ឥឡូវនេះកាន់តែមានភាពផ្អែមល្ហែម និង មានក្តីសុខគួរឱ្យច្រណែន ។ អ្វីដែលចាប់អារម្មណ៍ពេលនេះ អេង ឫទ្ធី ថែមទាំង សាក់រូប ស៊ឹម សូលីកា នៅដើមទ្រូងខាងឆ្វេងលើបេះដូងថែមទៀតផង ។
ប្រមាណជាជិតមួយឆ្នាំចុងក្រោយនេះ អេង ឫទ្ធី និង ស៊ឹម សូលីកា បានបើកចំហពីចំណងស្នេហ៍របស់ខ្លួនជាសាធារណៈដូចប្តីប្រពន្ធ បើទោះបីពួកគេមិនបានចូលរោងការតាមប្រពៃណីខ្មែរក៏ពិតមែន ។ ថ្មីៗនេះ អេង ឫទ្ធី ថែមទាំងបង្ហាញរូបថតមួយសន្លឹកដោយមានកាន់ពោះ ស៊ឹម សូលីកា ដែលគេគិតថា ស៊ឹម សូលីកា កំពុងមានផ្ទៃពោះ ។
អ្វីដែលចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ ថ្មីៗនេះគេបានឃើញរូបថតមួយសន្លឹកដែលលោក អេង ឫទ្ធី ដោះអាវបង្ហាញរូបសាក់ ស៊ឹម សូលីកា នៅដើមទ្រូងខាងឆ្វេង ដែលបញ្ជាក់ឱ្យឃើញថាលោកពិតជាស្រឡាញ់ ស៊ឹម សូលីកា ខ្លាំងណាស់ ។មានការលើកឡើងថាចំណងស្នេហ៍របស់ពិធីករ-ការិនីវ័យកណ្តាលមួយគូនេះពិតជាផ្អែមល្ហែមមិនចាញ់គូស្នេហ៍យុវវ័យប៉ុន្មានឡើយ។
មហាជនជាច្រើនសុទ្ធតែជូនពរឱ្យគូស្នេហ៍មួយគូនេះស្រឡាញ់គ្នារហូត ។ អេង ឫទ្ធី គឺជាអ្នកសិល្បៈទីពីរដែលសាក់រូបគូស្នេហ៍ បន្ទាប់ពី ងួន ចាន់ដេវីត សាក់រូប ទេព បូព្រឹក្សនៅលើដៃ៕
0 comments:
Post a Comment